Saturday, January 18, 2014

ប្រជាជនខ្វារ កពេលឃើញត្រីពុលរាប់រយលានក្បាលនៅស្រុកមង្គលបូរី

នៅស្រុកមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ ក្នុងកំឡុងថ្ងៃទី ១៧រហូតមកដល់ថ្ងៃនេះ គេសង្កេតឃើញថានៅក្នុងដងស្ទឹងមង្គលបូរីក្នុងប្រវែងប្រមាណ១០គីឡូមែត្រមានត្រីពុលរាប់លានក្បាលដោយមិនដឹងពីមូលហេតុនៃការបំពុលនេះទេ។ទាំងត្រីតូចធំ ជាពិសេសត្រី ស ដែលប្រជាពលរដ្ឋយើងនេសាទបានច្រើន រហូតដល់៣០០ គីឡូក្នុងមួយព្រឹក។




តាមការសាកសួរពីប្រជាពលរដ្ឋដែករស់នៅតាមមាត់ស្ទឹងបានឲ្យដឹងថា ត្រីដែលពុលនេះ អាចបណ្តាលមកពីការចុះនេសាទច្រើន ព្រមទាំងធ្វើឲ្យទឹកមានសភាពល្អក់ទើបមាន ត្រីពុលកាន់តែច្រើនទៅៗយ៉ាងនេះ។ទោះជាយ៉ាងណាក៍យើងមិនអាចសន្និដ្ថានថាវាពុលដោយសារ
មូលហេតុអ្វីឲ្យច្បាស់នោះទេ តែគេដឹងថាក្នុងស្ទឹងនេះត្រីពុលបែបនេះរៀងរាល់ឆ្នាំដូច្នេះឯងជា
ពិសេសគឺរដូវទឹកស្រកនេះតែម្តង។



No comments:

Post a Comment